ព័ត៌មានសន្តិសុខសង្គម

រថយន្តបានបុកជាមួយម៉ូតូរួចកិនពីលើ ធ្វើឲ្យបុរសម្នាក់បែកក្បាលចេញខួរស្លាប់ភ្លាម

 

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកសាំយ៉ុង ដឹកអ្នកដំណើរបានបុកជាមួយម៉ូតូរួចកិនពីលើបុរសម្នាក់បែកក្បាល ចេញខួរស្លាប់ភ្លាម រីឯតៃកុងរថយន្តបានរត់គេខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើងនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះផល ស៊ីថេន អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ទីកំណើតស្រុកសង្កែខេត្តបាត់ដំបង។ប្រភពដដែលបានបន្តថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1CH-7653 បើកបរដោយបុរសម្នាក់ចេញពីផ្លូវលំពីលិចទៅកើត។

មកដល់កន្លែងខាងលើបានបត់ស្រាប់តែ មានរថយន្តម៉ាកសាំយ៉ុងដឹកអ្នកដមណើរផ្លាកលេខ ភ្នំពេញ 2AE-3364 បើកពីជើងទៅត្បូងក្នុងល្បឿនលឿន។រថយន្តបានបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យដួលរួចរថយន្តកិនពីលើបន្ថែម បណ្តាលឱ្យអ្នកបើកម៉ូតូបែកក្បាលចេញខួរស្លាប់មួយរំពេច។ ចំណែកឯអ្នកបើករថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ បានចុះមកពិនិត្យវាស់វែង ហើយយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅទុក រង់ចាំឱ្យតំណាងភាគីសងខាង ចូលខ្លួនដោះស្រាយពេលក្រោយ និងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *