ព័ត៌មានសន្តិសុខសង្គម

ធ្លាក់ពីលើអាគារជាន់ទី៥ ខណៈបំពេញការងារសំណង់ពេលយប់បណ្ដាលឱ្យស្លាប់

ភ្នំពេញ៖បុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើអគារជាន់ទី៥ មកក្រោមខណៈកំពុងបំពេញការងារសំណង់ពេលយប់ បណ្ដាលឱ្យស្លាប់ត្រូវបានគេបញ្ជូនសពទៅស្រុកកំណើតភ្លាមៗ

ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះបានកើតឡើងនៅតាមផ្លូវ១៤១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា កាលពីយប់ថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៣។ ប្រភពពីកម្មកររួមការងារបានឱ្យដឹងថា បុរសរងគ្រោះបាត់បង់ជីវិតឈ្មោះ ពោធិ សិត អាយុ២១ ឆ្នាំកន្លែងកំណើតនៅស្រុកស្វាយរៀង ខេត្តស្វាយរៀង។

មុនកើតហេតុគេឃើញជនរងគ្រោះកំពុងធ្វើការដូចធម្មតានៅអគារសំណង់ជាន់ទី៥។មួយសន្ទុះក្រោយមកជនរងគ្រោះបានធ្លាក់ពីលើអគារដល់ក្រោមស្លាប់ភ្លាមៗតែម្តង។ក្រោយពីធ្លាក់កម្មករស្លាប់ម្ចាស់ទីតាំងបានបញ្ជូនសពទៅស្រុកកំណើតភ្លាមៗដោយមិនបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យដឹងទេ។លុះព្រឹកថ្ងៃទី៦ ខែកក្កដា ទើបប្រាប់សមត្ថកិច្ចហើយក៏បានចុះទៅពិនិត្យមើលការដ្ឋានខាងលើ។
តាមមន្រ្តីនគរបាលខណ្ឌ៧មករាបានឱ្យដឹងថា ពាក់ព័ន្ធករណីមនុស្សធ្លាក់ពីលើអគារស្លាប់ គឺដោយសារជនរងគ្រោះមិនបានពាក់ខ្សែក្រវាត់ត្រឹមត្រូវ និងធ្វេសប្រហែសដោយខ្លួនឯងទើបជួបគ្រោះថ្នាក់បែបនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *