ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់

តាកែវ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ ។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវលេខ១២៩E, ភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីយប់ថ្ងៃទី១១ខែ មេសាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរម៉ូតូម៉ាកហុងដាសេ១២៥ផ្លាកលេខភ្នំពេញ1GZ 4103បើកបរដោយឈ្មោះ និន ឡុង អាយុ១៦ឆ្នាំ នៅភូមិគរ ស្រុកកោះអណ្តែត តាកែវ ជាសិស្ស របួសធ្ងន់ ។អ្នករួមដំណើរឈ្មោះ ឆែម ប៊ុនរ៉ុង អាយុ១៦ឆ្នាំ ជាសិស្ស នៅភូមិជាមួយគ្នា របួសធ្ងន់ ។
ម៉ូតូនេះបានបុកជាមួយម៉ូតូម៉ាកC១២៥ផ្លាកលេខ1M 3567 បើកបរដោយឈ្មោះឈិន វត្ថា អាយុ ១៧ឆ្នាំជាសិស្ស នៅភូមិចំបក់ឯម ស្រុកកោះអណ្តែតរបួសធ្ងន់។ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ួតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *