ព័ត៌មានសន្តិសុខសង្គម

រន្ទះបាញ់សត្វក្របី របស់មេភូមិ១ក្បាល ងាប់កណ្ដាលស្រែ

ស្វាយរៀង៖ភ្លៀងលាយឡំខ្យល់ផ្គរនិងមានរន្ទះបានបាញ់ចំសត្វក្របីរបស់មេភូមិមួយក្បាលបណ្តាលឱ្យងាប់នៅកណ្ដាលស្រែតែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។ហេតុការណ៏នេះបានកើតឡើង នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទាខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃទី១១ ខែមេសាឆ្នាំ២០២២។


នគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ក្របីឈ្មោះ ខាំ ប៉ាន់ អាយុ៦១ឆ្នាំជាប្រធានភូមិ នៅភូមិ ឃុំខាងលើ។មេភូមិជាម្ចាស់ក្របីបានឱ្យដឹងថា មុនកើតហេតុមេឃធ្លាក់ភ្លៀងលាយឡំខ្យល់ផ្គរនិងរន្ទះហើយក៏បានបាញ់ចំសត្វក្របីរបស់គាត់មួយក្បាលឱ្យងាប់នៅកណ្ដាលស្រែ។
ក្នុងឧបទ្ទវហេតុនេះអាជ្ញាធរសុំឱ្យប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់រកទីទួលមានសុវត្ថិភាពជាបន្ទាន់និងបិទទូរសព្ទហើយរាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋានពេលមានហេតុការណ៍អាក្រក់កើតឡើងដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *