ព័ត៌មានសន្តិសុខសង្គម

កំពុងបន្តនីតិវិធីលើជនសង្ស័យ ១៥នាក់ ជាជនបរទេសនិងខ្មែរ ពាក់ព័ន្ធគ្រឿងញៀន

 

បន្ទាយមានជ័យ៖កាលពីថ្ងៃទី៦ ខែតុលាកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត និងនគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ជនសង្ស័យចំនួន១៥នាក់ ជាជនបរទេសនិងខ្មែរ សមត្ថកិច្ចកំពុងបន្តនីតិវិធី។

ប្រតិបត្តិការបានធ្វើឡើងនៅហាង ខារ៉ាអូខេមូយស្ថិក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយចាប់ជនសង្ស័យ១៥នាក់។ក្នុងនោះមានជនជាតិចិន-ឥណ្ឌូនេស៊ីនិងខ្មែរ ជាមួយសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួននិងគ្រឿងញៀនជាច្រើនប្រភេទ។

លោកវរសេនីយ៍ សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ករណីនេះ កម្លាំងនគរបាលជំនាញបាននឹងកំពុងអនុវត្តនីតិវិធី ដើម្បីបន្តការស៊ើបអង្កេតនិងស្រាវជ្រាវរកចាប់បក្ខពួកបន្ថែមទៀតជាមួយវត្ថុតាងដើម្បីយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *