ព័ត៌មានសន្តិសុខសង្គម

សង្ស័យស្រវឹងបើករថយន្តបុកការដ្ឋានស្ពានអាកាសខ្ទេចខ្ទីរកំណាត់មុខ

ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តទំនើបក្នុងល្បឿនលឿនជ្រុលទៅបុក ការដ្ឋានកំពុងសាងសង់ស្ពានអាកាសបណ្តាលឱ្យខួចខ្ទេចខ្ទីផ្នែកខាងមុខ។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងស្ថិតតាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យកាលពីវេលាទៀបភ្លឺថ្ងៃទី៣១ ខែមករា។ពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តទំនើបម៉ាកford ផ្លាកលេខ ភ្នំពេញ 2BO-5668 តាមផ្លូវ៦០ម៉ែត្រពីជើងទៅត្បូងយ៉ាងលឿន។មកដល់កន្លែងខាងលើបានបុកចូលក្នុងការដ្ឋានកំពុងសាងសង់ស្ពានអាកាសបណ្តាលឱ្យរថយន្តខូចខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានឡើងជិះផាស្អេបគេចខ្លួនបាត់ហើយសមត្ថកិច្ចចុះមកយករថយន្តបង្កទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីឱ្យម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *