ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនជ្រុលធ្លាក់ពីលើផ្លូវ ដួលបោកក្បាលស្លាប់មួយរំពេច

 

បន្ទាយមានជ័យ៖បុរសម្នាក់ជិះម៉ូតូលឿន ក៏ជ្រុលធ្លាក់ពីលើផ្លូវបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាម។គ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្លួនឯងនេះ នៅម្តុំចម្ការកៅស៊ូខាងលិចបន្ទាយទាហាន ក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ៅ ចែ អាយុ៥៧ឆ្នាំ នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។មុនកើតហេតុបុរសរូបនោះជិះម៉ូតូ ម៉ាកហុងដាឌ្រីមគ្មានផ្លាកលេខ ធ្វើដំណើរពីភូមិគោកកឋិនត្រឡប់ទៅផ្ទះវិញ។លុះមកដល់កន្លែងខាងលើដោយម៉ូតូលឿនក៏ជ្រុលធ្លាក់ផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមតែម្តង។

បន្ទាប់ពីកើតហេតុមន្ត្រីមូលដ្ឋានបានចុះមកពិនិត្យ ហើយបញ្ជាក់ថាករណីនេះជនរងគ្រោះបើកម៉ូតូលឿនពេកទើបជ្រុលធ្លាក់ផ្លូវបែបនេះ។ក្រោយមកសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *