ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំលេង”ចង្រ្កានកំពង់ចាម”

 

កំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២
បានដឹកនាំមន្ត្រីក្រោមឱវាទនៃមន្ទីរអង្គភាពជុំវិញខេត្តបានចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងប្រារព្ធ “សង្រ្កាន្តកំពង់ចាម” ឆ្នាំ២០២២។ជាមួយនោះដើម្បីចូលរួមអបអរសារ បុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំ “សួនកុមារសន្តិភាព” ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នាពេលឆាប់ខាងមុខនេះ។

គូរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម សម្រេចយកសួនសាធារណៈ នៅខាងមុខសាលាខេត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធពិធី សង្ក្រាន្ត ដោយមានការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងការប្រគំតន្ត្រីខ្នាតធំ ដែលមានតារាចម្រៀងល្បីៗ មកចូលរួមផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *