ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍នៅ២កន្លែងផ្សេងគ្នា ស្លាប់៣នាក់ក្នុងនោះខេត្តរតនៈគិរី

រតនគិរី៖ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង២កន្លែងផ្សេងគ្នាបណ្តាលឱ្យស្លាប់៣នាក់ ។ទី១រវាងរថយន្តបុកអ្នកថ្មើជើងបណ្តាលឱ្យស្លាប់២នាក់នៅស្រុកកូនមុំ។ទី២រវាងរថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យសា្លប់ម្នាក់នៅស្រុកបរកែវកាលពីយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២១។
ករណីទី១រថយន្តបុកជាមួយម៉ូតូបើកបរបញ្រ្ចាសទិសគ្នានិងបណ្តាលឱ្យស្លាប់២នាក់ររវាងរថយន្តយីឌុបវ៉េអងបុកជនរងគ្រោះធ្វើដំណើរថ្មើជើងម្នាក់ស្លាប់នៅយប់ថ្ងៃទី៦ខែឧសភា ឆ្នាំ២០២១តាមបណ្តាយផ្លូវជាតិលេខ៧៨ក្នុងភូមិកសិករឃុំតាអងស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ អឹម វ៉ាន់ ភេទប្រុស អាយុ៦១ឆ្នាំនៅភូមិឃុំកើតហេតុឯរថយន្តបង្កម៉ាកវ៉េអងពាក់ផ្លាកលេខព្រះសីហនុ3A -7371 អ្នកបើកបរបានរត់គេចខ្លួនបាត់ ក្រោយសមត្ថកិច្ចមូលដ្នានទៅដល់។
ឯករណីទី២រវាងរថយន្តបុកជាមួយម៉ូតូនៅភូមិកម្មាំងឃុំឡាមិញស្រុកបរកែវខេត្តរតនគិរីបានស្លាប់នៅកន្លែងកើតហេតុ លើផ្លូវ៧៨ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរីកាលពីយប់ថ្ងៃទី៦ ខែឧសភាឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះ រម៉ាម បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិទំពួននៅ ជនរងគ្រោះជិះម៉ូតូម៉ាកអ៊ិចសាយទ័រ(Exciter) ពណ៌ខ្មៅទឹកមាសអត់ផ្លាកលេខ។រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខរតនគិរី 2A- 0225អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *