ព័ត៌មានជាតិ

ប្រកាសតែងតាំងនាយទាហានមួយរូប ជាមេបញ្ជាការស្តីទីវរសេនាតូច៣៨១

ព្រះវិហារ៖នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ព្រះវិហារកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារជាមេបញ្ជាការស្តីទីដោយលោកវរសេនីយ៍ទោ នួនផល្លា នាយរងសេនាធិការកងពលតូចអន្តរាគមន៍លេខ៨។លោកត្រូវបានប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារនេះជំនួសឧត្តមសេនីយ៍ត្រីហ៊ុ សំអ៊ុល អតីតមេបញ្ជាការអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨១ ដែលបានទទួលមរណភាព។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងលោកមេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចទាំងទាំង៥ ចំណុះ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ឯកស្រី ឌឹកបានលើកឡើងថា មេដឹកនាំដែលល្អ គឺត្រូវមានលក្ខណៈសម្បត្តិបីយ៉ាងគឺសុខភាព,សមត្ថភាព,និងគុណធម៌។ ឧត្តមសេនីយ៍ឯក បន្តថា ជាមួយនឹងលក្ខណៈសម្បត្តិទាំងបីនេះ ថ្នាក់ដឹកនាំក៏ត្រូវប្រកាន់ភ្ជាប់ នូវសត្យានុម័ត និងអត្តនោម័ត នៅក្នុងការដឹកនាំ ទើបធ្វើឱ្យអង្គភាពមានការរីកចម្រើន។ អនុវត្តន៍ឱ្យបានម៉ឹងម៉ាត់បទបញ្ជាដែលបានសម្រេចរួមគ្នា សាមគ្គីឯកភាព ដឹកនាំអង្គភាពឱ្យបានល្អ ធ្វើយ៉ាងណាកុំឱ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *