ព័ត៌មានសន្តិសុខសង្គម

ឃុំខ្លួនក្រុមចោលឆក់សម្ភារៈមានតម្លៃ តាមផ្លូវចំនួន១៥នាក់

កណ្តាល៖តុលាការខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២១បានឃុំខ្លួន១៥នាក់ជាក្រុមចោរឆក់សម្ភារមានតម្លៃអ្នកដំណើរតាមផ្លូវដាក់គុកបណ្តោះអាសន្ន។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១ ខែវិច្ឆិកាកម្លាំងនគរបាលស្រុកកៀនស្វាយ ជាមួយនគរបាល ខណ្ឌច្បារអំពៅបានចាប់ក្រុមចោរមួយសម្បុក នៅផ្ទះសំណាក់ សីហៈ ក្នុងខណ្ឌច្បារអំពៅចំនួន១៥នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។
នៅមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ពួកគេតែងចេញធ្វើសកម្មភាពឆក់កាបូបលុយ និងទូរសព្ទពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ រហូតដល់ស្ពានអ្នកលឿង និងតាមផ្លូវ១១៦អារ ផ្លូវ១១០ ជាច្រើនលើក។
នៅល្ងាចថ្ងៃទី៣ខែវិច្ឆិកា តុលាកាខេត្តកណ្តាលបានសម្រេចឃុំខ្លួនក្រុមចោរឆក់១៥នាក់ដាក់ពន្ធនាគារ បណ្តោះអាសន្នរង់ចាំសវនាការពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *