ព័ត៌មានសន្តិសុខសង្គម

សំឡេងផ្ទុះចេញពីផ្ទះបាយ បង្កឲ្យភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង

បាត់ដំបង៖ម្ចាស់ឮសំឡេងផ្ទុះចេញពីផ្ទះបាយក៏កើតជាភ្លើងបណ្តាលឱ្យឆេះផ្ទះមួយខ្នងអស់គ្មានសល់ដែលសង្ស័យពីការផ្ទុះកំប៉ុងហ្គាស។
មន្ត្រីនគរបាលបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីរំលងអាធ្រាត្រចូលថ្ងៃទី២០ ខែកញ្ញា។ម្ចាស់ផ្ទះឈ្មោះអ៊ិច សារីភេទប្រុសអាយុ ៦៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ផ្ទះមួយខ្នងដែលឆេះធ្វើពីថ្មក្រោម និងឈើលើ ប្រក់សង្ក័សីទំហំ៧ គុណ៩ម៉ែត្រ រងការខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ។
ម្ចាស់ផ្ទះប្រាប់ថា មូលហេតុដែលបង្កឱ្យមានភ្លើងឆេះផ្ទះនេះគឺដោយសារផ្ទុះកំប៉ុងហ្គាសខ្នាតតូច ព្រោះឮសំឡេងផ្ទុះចេញពីផ្ទះបាយ ហើយក៏ឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមៗនោះកម្លាំងជំនាញពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍ដើម្បីទប់ស្កាត់ការរាលឆ្លងទៅដល់ផ្ទះដទៃ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *