ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ជិះម៉ូតូដេញបុកផ្តួលម៉ូតូចោរឆក់ទូរស័ព្ទ ហើយចាប់ឲ្យសមត្ថកិច្ច

កណ្តាល៖ពួកចោរ២នាក់ក្រោយពីឆក់យកទូរសព្ទហើយបើកម៉ូតូរត់គេចខ្លូនតែត្រូវស្ត្រីជាម្ចាស់បានជិះម៉ូតូដេញបុកម៉ូតូចោរឱ្យដួលរួចពលរដ្ឋនាំគ្នាជួយចាប់ប្រគល់ឱ្យសមត្ថកិច្ច។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅផ្លូវសួនច្បារមាត់ទន្លេបាសាក់ក្នុងភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី២៣ ខែសីហា។
ជនសង្ស័យឈ្មោះផុន នី អាយុ១៧ឆ្នាំនិងឈ្មោះនួន សុខា អាយុ១៦ឆ្នាំ ពួកគេទាំង២នាក់ស្នាក់នៅភូមិព្រែកតាគង់ ខណ្ឌមានជ័យ។រីឯស្ត្រីជនរងគ្រោះ ឈ្មោះនូសុម៉ារតី អាយុ៣០ឆ្នាំនៅភូមិថ្មី ក្រុងតាខ្មៅ ។មុនកើតហេតុស្ត្រីម្ចាស់ទូរសព្ទបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះទៅរកទិញអីហូបដោយបានទុកទូរសព្ទម៉ាក iPHONE XS MEX ប្តូរសំបក13 BRO MEX ក្នុងហោប៉ៅខោខាងមុខ។
ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1JQ-2072 ម្នាក់ជិះខាងក្រោយបានចុះពីលើម៉ូតូដើរមកឆក់យកទូរសព្ទក្នុងហោប៉ៅខោជនរងគ្រោះរួចឡើងជិះម៉ូតូគេចខ្លួន។ភ្លាមៗនោះស្ត្រីជាម្ចាស់ទូរសព្ទបានជិះម៉ូតូដេញតាមពីក្រោយបុកឱ្យដួលទាំងអស់គ្នាហើយត្រូវពលរដ្ឋជួយចាប់យកឱ្យសមត្ថកិច្ច៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *