ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនយោធាម្នាក់ រឿងយកដំបងវាយសម្លាប់យោធាដូចគ្នាអោយស្លាប់

 

ព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបានរៀបចំឯកសារត្រៀមបញ្ជូនជនសង្ស័យជាមន្ត្រីយោធាម្នាក់ដែលយកដំបងវាយចំផ្ទៃមុខយោធាដូចគ្នាម្នាក់ឱ្យស្លាប់ទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងយោធាអង្គភាព បានចាប់ខ្លួនជនដៃដល់បន្ទាប់ពីជននេះបានយកដំបងវាយសម្លាប់ជនរងគ្រោះ ដែលកំពុងដេកនៅលើអង្រឹង ។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅក្នុងភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត កាលពីថ្ងៃទី១៩តុលាឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានឱ្យដឹងថា ជនដៃដល់ម្នាក់ឈ្មោះ នួន វ៉ាន់ ភេទប្រុស អាយុ ៥៥ឆ្នាំនៅភូមិឃុំកើតហេតុ។រីឯជនរងគ្រោះ ឈ្មោះ កែវ ជាថា ភេទប្រុស អាយុ ៤៧ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។ជនសង្ស័យបានយកដំបងឈើ ១ដើម មកវាយក្បាលនិងផ្ទៃមុខ រហូតស្លាប់។ជនដៃដល់ និងជនរងគ្រោះ គឺជាមន្ត្រីយោធា បម្រើការងារនៅអង្គភាពវរ:សេនាតូចលេខ ៣៧១ ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ក្នុងទិសទី១ ប្រាសាទព្រះវិហារ ។
លោកវរៈសេនីយ៍ បានបន្តថា ក្រោយមានការសម្លាប់មនុស្សជាមន្ត្រីយោធារួមការងារជាមួយគ្នានោះមក ប្រធានអង្គភាព បានដឹកនាំកម្លាំងចុះចាប់ជនដៃដល់ប្រគល់ឱ្យអាវុធហត្ថស្រុកជាំក្សាន្ត ដើម្បីនាំខ្លួនជនសង្ស័យទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ ។

បន្ទាប់មក ជនដៃដល់បានសារភាពថា ខ្លួនគេពិតជាបានវាយសម្លាប់ជនរងគ្រោះនោះមែន ដោយសារតែរឿងគំនុំដែលកើតមានជាយូរមកហើយ។ ក្រោយបញ្ចប់នីតិវិធី ជនសង្ស័យបានត្រៀមបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *