ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះបំផ្លាញទ្រព្យសម្បត្តិ,លុយនិងប្រេងរបស់វត្តអស់ជាច្រើន

ផងកំពង់ចាម៖អគ្គិភ័យបានឆាបឆេះកុដនៅក្នុងវត្តពោធិ៍ការាមហៅវត្គគកក្របីស្ថិតនៅភូមិគកក្របីឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាមកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២២ខែកុម្ភ: ឆ្នាំ២០២១បណ្តាលមកពីទុស្សេខ្សែភ្លើងបានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន។
លោកវរសេនីយ៍ឯក ជាជួនអធិការនគរបាលស្រុកកងមាសបានឱ្យដឹងថា៖ភ្លើងបានឆេះកុដវត្តពោធិ៍ការាមទំហំ ១០ម៉ែត្រគុណ១៣ម៉ែត្រឆេះអស់ទាំងស្រុងដែលសង់អំពីឈើ ប្រក់ក្បឿង ។ក្នុងនោះបានបំផ្លាញទ្រព្យសម្បត្តិរបសើវត្តមានប្រាក់ ១៨.២០០ដុល្លារ,ប្រេងម៉ាស្ស៊ូត២៤០លីត្រនិងជញ្ជាំងសាលាឆាន់មួយចំហៀងមូលហេតុៈបណ្តាលមក ពីទុស្សេខ្សែភ្លើង។
អគ្គិភ័យនេះបានរលត់ទៅវិញដោយរថយន្តបាញ់ទឹកពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកកងមាស១ គ្រឿងប្រើប្រាស់អស់ទឹក ២រថយន្ដ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *