ព័ត៌មានសន្តិសុខសង្គម

កំពុងស៊ើអង្កេតលើអ្នករកឃ្មុំ ផ្ទុះកាំភ្លើងត្រូវចំទ្រូងស្លាប់

សៀមរាប៖សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីបុរសម្នាក់ស្លាប់ដោយផ្ទុះកាំភ្លើងកែច្នៃចំទ្រូងស្លាប់នៅម្តុំអាង១០០ភ្នំចង្ក្រាន ស្រុកវ៉ារិន ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១៣ខែមីនា។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះបឿន វ៉ុនអាយុ៣៧ឆ្នាំនៅភូមិលាបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ។ហេតុការណ៍បង្កពីរាលកៃកាំភ្លើងកែច្នៃពេលបុរសរងគ្រោះបានចូលព្រៃដើម្បីរកឃ្មុំដោយមានគ្នាចំនួន៣នាក់។
តាមការបំភ្លឺពីឈ្មោះណែមស៊ី អាយុ៣២ឆ្នាំបានឱ្យដឹងថា កាលពីថ្ងៃទី១៣ខែមីនាឈ្មោះ បឿនវ៉ុន បានមកបបួលគាត់និងឈ្មោះអឿមអិតទៅយកឃ្មុំដោយជិះម៉ូតូ២គ្រឿងហើយយកម៉ួតូផ្ញើនៅផ្ទះគេជិតជើងភ្នំ។រហូតដល់ម៉ោង៤រសៀលទើបចេញដំណើរឡើងភ្នំរកឃ្មុំ។
ដើរបានប្រហែល៥០០ម៉ែត្រ ឈ្មោះ បឿន វ៉ុនក៏បានចូលយកកាំភ្លើងកែច្នៃដែលខ្លួនលាក់ទុកនៅទីនោះ រួចបន្តដំណើរទៅមុខទៀត។បន្ទាប់មកក៏ឮសំឡេងផ្ទុះកាំភ្លើងហើយឮសម្រែកជនរងគ្រោះស្រែកឱ្យជួយពេលទៅជួយស្រាប់តែឃលញស្លាប់បាត់ទៅ។
បើទោះជាយ៉ាងណា នគរបាលស្រុក វ៉ារិន កំពុងស៊ើបអង្កេតទៅលើឈ្មោះណែមស៊ី និងឈ្មោះអឿន អិតជាអ្នករួបដំណើរ ជាមួយបុរស ដែលស្លាប់នោះដើម្បីរកមូលហេតុនៃការស្លាប់នោះរបៀណាណា?

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *