ព័ត៌មានសន្តិសុខសង្គម

តាមរកចាប់អ្នកបើករថយន្តបុកម៉ូតូពីក្រោយ ឲ្យស្លាប់២នាក់

ស្វាយរៀង៖ផ្នែកជំនាញកំពុងតាមចាប់ខ្លួនតៃកុងរថយន្តបើកបុកម៉ូតូពីក្រោយបណ្តាលឱ្យមនុស្ស២នាក់ស្លាប់នៅស្រុករមាសហែក ខេត្តស្វាយរៀងកាលពីថ្ងៃទី១៣ ខែមីនា។
នគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះយិន វន្នី អាយុ១៥ឆ្នាំជាសិស្ស និងអ្នករួមដំណើរឈ្មោះ ដីវ ដាលីន អាយុ១៤ឆ្នាំ។អ្នកទាំង២ រស់នៅភូមិត្រពាំងស្វាយ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ផ្លាកលេខ ស្វាយរៀង1H.8158ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះ ឃឹម ផាន់ណា អាយុ១៧ឆ្នាំជាកម្មករ រស់នៅភូមិ ឃុំខាងលើ។ក្រោយបង្កឱ្យមានអ្នកស្លាប់ក៏បានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តម៉ាកម៉ាកហីយ៉ាន់ដាយផ្លាកលេខកំពង់ចាម៣A.9494 នៅកន្លែងកើតហេតុ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *