ព័ត៌មានសន្តិសុខសង្គម

កម្លាំងជលផលចាប់ទូកនេសាទល្មើសច្បាប់បានចំនួន៥ និងមនុស្ស ៦នាក់

ក្រចេះ៖មន្ត្រីជំនាញរដ្ឋបាលជលផលបានចុះល្បាតក្នុងតំបន់ជីវៈចម្រុះចាប់ទូកនេសាទល្មើសច្បាប់បានចំនួន៥និងមនុស្ស៦នាក់ដកហូតមងក្រឡាធំជាង១ពាន់ម៉ែត្រយកដុតកម្ទេចចោល។
លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនិងជាប្រធានឆ្មាំអភិរក្សបានឱ្យដឹងថា ប្រតិបត្តិការនៃការចុះបង្ក្រាបនេះធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែមីនាដោយមន្ត្រីផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយឆ្មាំទន្លេប៉ុស្តិ៍កែងប្រាសាទ ប៉ុស្តិ៍ពាក់វែង និងប៉ុស្តិ៍កោះផ្តៅ។
កម្លាំងបានចុះល្បាតនៅម្តុំ អន្លង់កន្ទុយកោះរងាវ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។មន្ត្រីជំនាញក៏បានដកហូតមងក្រឡាធំចំនួន២២ត្បូងប្រវែង១.៥៤០ម៉ែត្រ និងបានដុតបំផ្លាញចោលវត្ថុតាងទាំងនោះ។ជាមួយគ្នានោះ មន្ត្រីជំនាញរដ្ឋបាលជលផល ក៏បានធ្វើកិច្ចសន្យាណែនាំអ្នកនេសាទល្មើសច្បាប់ចំនួន៦នាក់នោះឱ្យបញ្ឈប់សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក្នុងតំបន់អភិរក្សជីវចម្រុះជលផលដែលច្បាប់បានហាមឃាត់ ។
មងក្រឡាធំគឺជាឧបករណ៍នេសាទខុសច្បាប់ ត្រូវបានហាមឃាត់មិនឱ្យនេសាទនៅក្នុងតំបន់ជីវៈចម្រុះជលផល និងតំបន់អភិរក្សអន្លង់ផ្សោតរស់នៅនោះទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *