ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ៣នាក់ ករណីលួចនៅស្រុកស្នួល

ក្រចេះ៖កម្លាំងនគរបាលបានចាប់ជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់នាំខ្លួនទៅអធិការដ្ឋាន ស្រុកស្នួលករណីប្រព្រឹត្តអំពើលួចកាលពីថ្ងៃទី១៣ ខែមីនាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងស្រុកស្នួលបានទទួលបណ្តឹងកាលពីថ្ងៃ១១ ខែមីនាឆ្នាំ២០២២ពីឈ្មោះហុង ម៉ុងហេង អាយុ៤១ឆ្នាំស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។បណ្តឹងបានបញ្ជាក់ថា អ្នកជិតខាងរបស់ខ្លួនបានប្រាប់ថា របងដែកនៅក្នុងដីឡូត៍របស់ខ្លួននៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចកាត់យកអស់ជាច្រើនផ្ទាំង។
ក្រោយមកផ្នែកជំនាញបានចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យស្រាវជ្រាវឈានទៅដល់ការចាប់បាន៣នាក់ឈ្មោះ គឹមហាក់លី អាយុ១៩ឆ្នាំ-ឈ្មោះ សាតសំរ៉ាច អាយុ២៩ឆ្នាំនិងឈ្មោះ ឡុង ឡន អាយុ៣៥ឆ្នាំ។ទាំង៣នាក់ រស់នៅភូមិក្បាលស្នួល ស្រុកស្នួល ខេត្តក្រចេះ និង ចាប់យកវត្ថុតាងមាន ម៉ូតូសណ្តោងរ៉ឺមកមួយគ្រឿង,ទូរសព្ទ២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៣ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *