ព័ត៌មានសន្តិសុខសង្គម

ចាប់បាន០៧នាក់ ករណីបញ្ចូល់មាន់ភ្នាល់ដាក់លុយ ត្រៀមបញ្ជូនទៅតុលាការ

 

កំពង់ចាម៖កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយខុសច្បាប់ ដោយឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន៧នាក់ ។ករណីនេះធ្វើឡើងនៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយត្រៀមបញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី៦ ខែធ្នូនេះថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរួចមក លោកបានចាត់កម្លាំងជំនាញចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសចាក់ស្តែង នូវល្បែងស៊ីសងខុសច្បាប់ ប្រភេទបញ្ជល់មាន់ភ្នាល់ដាក់លុយម្តុំទីតាំងខាងលើ។

លោកមេបញ្ជាការបានបន្តថា ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនប្រព្រឹត្តចំនួន ៧នាក់ដកហូតវត្ថុតាងមានមាន់ជល់ និងសម្ភារពាក់ព័ន្ធមួយចំនួន។ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *