ខេត្តព្រះសីហនុ៖រថយន្តធំ២គ្រឿងបានបុកគ្នាធ្វើឱ្យតៃកុងរងរបួសធ្ងន់ទាំងសងខាងនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃ២១ វិច្ឆិកា។
សមត្ថកិច្ចឱ្យដឹងថា រថយន្តទាំង២គ្រឿងបើកបរទិសដៅផ្ទុយគ្នា គឺរថយន្តដឹកប្រេងផ្លាកលេខ ភ្នំពេញ3E 2223 សណ្តោងស៊ីទែន។ អ្នកបើកបរឈ្មោះ អ៊ិន ឈាន អាយុ២៩ឆ្នាំចេញ ពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បានបុកជាមួយរថយន្ត ដឹកកុងតឺន័រផ្លាកលេខភ្នំពេញ 3D 8691 សណ្តោងទូកុងតឺន័រ ពេញទំហឹងបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ទាំងសងខាងរថយន្តខ្ទេចខ្ទីផ្នែកមុខដួចគ្នា។
ចំណែកតៃកុងរថយន្តកុងតឺន័រ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ក្រោយកើតហេតុ អ្នករងរបួស បានគេជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលភ្លាមៗ ហើយសមត្ថកិច្ចជំនាញបានបន្តចាត់ការតាមនិតិវិធី៕