ព័ត៌មានសន្តិសុខសង្គម

កាប់និងដុតកម្ទេចឧបករណ៍នេសាទខុសច្បាប់ នៅ៣ទីតាំង ក្នុងស្រុកឯកភ្នំ

បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅ៣ទីតាំងផ្សេងគ្នា ក្នុងស្រុកឯកភ្នំ រួចកាប់និងដុតកម្ទេចចោល។

មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា កម្លាំងនគរបាលខេត្ត-នគរបាលស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំង។កម្លាំងបានសហការចុះបង្ក្រាបឧបករណ៍ល្មើសនេសាទជាច្រើននៅ៣ទីតាំងផ្សេងគ្នាក្នុងស្រុកឯកភ្នំ និងយកដុតកម្ទេចចោល។

មន្ត្រីដដែលបានបន្តថា សមត្ថកិច្ចប្រមាណជាង២០នាក់ប្រើទូកកាណូតជិត១០គ្រឿង បានចុះបង្រ្កាបបទល្មើសជលផលនៅត្រង់ពាមស្ទឹងសង្កែ និងលំហរបឹងទន្លេសាប ខាងកើតអតីតឡូតិ៍លេខ២ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាលទ្ធផលកម្លាំងបង្ក្រាបបាន៣ករណីទី១-នៅម្តុំកញ្ចូមព្រែកស្ពត ភូមិព្រែកទាល់ ដកហូតសាច់មងប្រវែង៨០០ម៉ែត្រ-បង្គោល៣៥០ដើម-ឡុកចាប់ត្រីចំនួន៣។ទី២-នៅកោះក្រងភូមិព្រែកទាល់ដកហូត-សាច់មងប្រវែង៥០០ម៉ែត្រ-បង្គោល២០០ដើម-ឡុក២-លែងត្រីចម្រុះចំនួន១០គីឡូក្រាម។

ទី៣-នៅត្រង់ព្រះដើមឈើ ភូមិព្រែកទាល់ដកហូត-សាច់មងប្រវែង៦៥០ម៉ែត្រ-បង្គោល ២៥០ដើម-ឡុក៣-លែងត្រីចម្រុះចំនួន១៥គីឡូក្រាម។ចំណែកជនល្មើសបានរត់គេចខ្លួនបាត់អស់មុនពេលសមត្ថកិច្ចចុះទៅដល់។
ក្រោយការបង្ក្រាបកម្លាំងឧបករណ៍ខុសច្បាប់ខាងលើ ត្រូវបានកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *