ព័ត៌មានសន្តិសុខសង្គម

គ្រូបង្រៀនម្នាក់ ជិះម៉ូតូត្រូវរថយន្តកៀរដួលរងរបួសធ្ងន់

រតនគិរី៖គ្រូបង្រៀនម្នាក់បានជិះម៉ូតូពេលយប់ត្រូវរថយន្តកៀរឱ្យដួលរងបួសធ្ងន់នៅត្រង់ភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរីកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមីនា។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងពីរថយន្តមិនស្គាល់ម៉ាកបានបើកមកកៀរម៉ូតូជនរងគ្រោះឱ្យដួលបែកមុខបែកមាត់ និងដាច់រយះកជើង រងរបួសធ្ងន់ធ្ងរដេកសន្លប់ក្នុងថ្លុកឈាម។ក្នុងស្ថានភាពនោះម្ចាស់រថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះណាក់ អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនជិះម៉ូតូម៉ាកសេ១២៥ផ្លាកលេខ រតនគិរី 1F១៩១០ ទីលំនៅភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍បានចុះមកត្រួតពិនិត្យនិងយកម៉ូតូទៅរក្សាទុកនៅអធិការនគរបាលស្រុកកូនមុំដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *