ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់៣នាក់

តាកែវ៖ ម៉ូតូបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ចំនួន៣នាក់។ហេតុការណ៍នេះបានកើតឡើងនៅ លើផ្លូវលេខ១២៩ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨-១៩ក្នុងភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវកាលពីយប៉ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយម៉ូតូម៉ាក ស្គូបពី ផ្លាកលេខ ភ្នំពេញ ១IB-០៩៤៨ បើកបរដោយឈ្មោះ ស៊ុន សុរិយា ភេទស្រី អាយុ ១៧ឆ្នាំជាសិស្សនៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសធ្ងន់។
អ្នករួមដំណើរឈ្មោះ វ៉ាន់ ស៊ាងលី ភេទស្រី អាយុ១៧ ឆ្នាំជាសិស្សនៅភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាសរងរបួសធ្ងន់ ។ម៉ូតូនេះបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកណ្តាល ១M- ៨៥៥៨ បើកបរដោយឈ្មោះ ហៃ គឹមឡុង ភេទប្រុស អាយុ១៣ឆ្នាំជាសិស្សនៅភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស រងរបួសធ្ងន់។ មូលហេតុមកពីម៉ូតូម៉ាកស្គូបពី បើកក្នុងល្បឿនលឿន ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះយក ម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវដើម្បីដើស្រាយពេលក្រោយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *