ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីលួចម៉ូតូ នៅស្រុកជើងព្រៃខេត្តកំពង់ចាម

 

រាជធានីភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៤​វេលាម៉ោង​១៦៖៣០នាទី​ នៅចំណុចភូមិ២៧ ឃុំប្រធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ កម្លាំង​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាម​ និងកម្លាំង​ជំនាញ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ធ្វេីការបង្រ្កាបនឹង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ា ផានី​អាយុ ២១ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅភូមិ​ដីថ្មី​ ឃុំ​បោះ​ខ្នោ​ ស្រុក​ចំការលេី​ ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​ករណី​លួច​ (ម៉ូតូ​)​។

ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២១៖០៥នាទី​ ដោយជនសង្ស័យលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1BN-1880 លេខតួ និងលេខម៉ាស៊ីន 8566344 របស់ឈ្មោះ ថែ វ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ​ ជនជាតិខ្មែរ​ នៅចំណុច​ ​ភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម​។

បច្ចុប្បន្នជនសង្ស័យខាងលេីបាន​ប្រគល់ជូន​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *