ព័ត៌មានសន្តិសុខសង្គម

រថយន្តតាក់ស៊ី ពេលចូលបន្ទប់ទឹក ភ្លេចដកសោ ចោរលួចបើករត់បាត់

កំពង់ធំ៖រថយន្តតាក់ស៊ីដឹកអ្នកដំណើរតែម្នាក់ បានឈប់ចាក់សាំងពេលចូលបន្ទប់ទឹកភ្លេចដកសោ ត្រូវចោរជាភ្ញៀវបានលួចបើករត់បាត់តែម្តង។
ម្ចាស់បានប្រាប់ថា រថយន្តដែលចោរលួចម៉ាកតូយូតាហៃឡិនឌ័រ ផ្លាកលេខភ្នំពេញ 2Y 1102 កាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមេសាឆ្នាំ២០២៣នេះ។ខណៈពេលរូបគាត់ដឹកអ្នកដំណើរម្នាក់ ចេញពីខេត្តសៀមរាបឆ្ពោះទៅទីក្រុងភ្នំពេញ។លុះមកដល់ស្ថានីយប្រេងមួយនៅក្នុងស្រុកសន្ទុក ម្ចាស់បានចូលចាក់សាំង រួចក៏ហួសទៅបន្ទប់ទឹកដោយមិនបានដកសោ ត្រូវភ្ញៀវម្នាក់នៅលើរថយន្តនោះបានលួចបើកចេញទៅបាត់។
ក្រោយមានហេតុការណ៍កើតឡើងបុរសម្ចាស់រថយន្តបានប្តឹងសមត្ថកិច្ចដើម្បីឱ្យជួយស្វែងរករថយន្តនិងចាប់ជនសង្ស័យយកមកអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *