ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៥នាក់ និងគ្រឿងញៀនជិត១គីឡូក្រាមទៅតុលាការ

បន្ទាយមានជ័យ៖នគរបាលខេត្តបានបង្ក្រាបករណីគ្រឿងញៀនដោយចាប់ជនសង្ស័យ៥នាក់ជាមួយវត្ថុតាងជិត១គីឡូក្រាមរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ។


លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ផ្នែកជំនាញ ស្រុក ក្រុង ចុះស្រាវជ្រាវទាក់ទិននឹងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី៧ ខែកញ្ញា និងឃាត់ខ្លួន៥នាក់ស្ថិតក្នុងភូមិសហគ្រាស ឃុំជប់វារី ស្រុកព្រះ នេត្រព្រះ។
ជនសង្ស័យ-ឈ្មោះ លឹម ចំរ៉ុង ហៅង៉ា អាយុ២២ឆ្នាំ-ឈ្មោះ ឆាន់ ហុង អាយុ២២ឆ្នាំ-ឈ្មោះ យឹម ផុនអាយុ២៥ឆ្នាំ-ឈ្មោះ មាស សំណាងអាយុ២៥ឆ្នាំ-និងឈ្មោះ សន យូជីន អាយុ១៥ឆ្នាំ។ពួកគេនៅឃុំរហាត់ទឹក ឃុំជប់វារី ស្រុកមង្គលបូរី-ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
វត្ថុតាងដកហូត-ម្សៅក្រាម១២កូនថង់ ទូរសព្ឌដៃ៥គ្រឿង-ជញ្ជីងថ្លឹង១-ឧបរណ៍កែច្នៃសម្រាប់ជក់មួយចំនួន។ថ្ងៃទី៩ខែកញ្ញានេះជនសង្ស័យទាំង៥នាក់និងវត្ថុតាង ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *