ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនជ្រុលទៅបុកខឿនសួនច្បារចែកផ្លូវ ដួលបកក្បាលស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានស្រ្តីពីរនាក់ជិះម៉ូតូឌុបគ្នាបើកក្នុងល្បឿនលឿនជ្រុលទៅបុកខឿនសួនច្បារចែកផ្លូវក៏ដួលបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅ តាមផ្លូវជាតិលេខ៦A ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាកាលពីយប់ថ្ងៃទី៧ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហែម ម៉ាច ភេទស្រី អាយុ៦២ឆ្នាំ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វា និងស្ត្រីម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេបានរងរបួសធ្ងន់។
មន្ត្រីដដែលបានឱ្យដឹងទៀតថា៖មុនពេលកើតហេតុស្ត្រី២នាក់ជិះម៉ូតម៉ាកយ៉ាម៉ាហាហ្វីណូក្នុងល្បឿនលឿនជ្រុលទៅបុកសួនច្បារចែកផ្លូវក៏ដួលបណ្តាលឱ្យស្ត្រីម្នាក់ដែលអង្គុយពីក្រោយបោកនឹងបង្គោលភ្លើងស្លាប់ភ្លាម។ចំណែកឯស្រ្តីម្នាក់ទៀតជាអ្នកឌុបរងរបួសធ្ងន់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *