ភ្នំពេញ៖ព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ម្តុំស្ពានស្ទឹងមានជ័យបានប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ដែលមានដបស្រានៅក្បែសពនិងសម្ភារផឹកស៊ីផ្សេងៗទៀត។ករណីបង្កភា្ញក់ផ្អើលនេះនៅក្រោមស្ពានអាកាសស្ទឹងមានជ័យផ្លូវ២៧១សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖សពឈ្មោះ វ៉ាន តា អាយុ ៥០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។តាមការឱ្យដឹងពីឈ្មោះ នី ម៉ៅ ភេទប្រុស អាយុ ២៩ឆ្នាំបានប្រាប់សមត្ថកិច្ចថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ខែឧសភាឆ្នាំ២០២១គេឃើញសពបានអង្គុយផឹកស្រាថ្នាំម្នាក់ឯង នៅកន្លែងកើតហេតុ។
លុះដល់ម៉ោង៨ព្រឹកថ្ងៃទី១០ស្រាប់តែឃើញស្ត្រីរូបនេះដេកស្លាប់នៅកន្លែងផឹកស្រាមានដបស្រានិងសម្ភារផ្សេងៗទៀត។បុរសដដែលបានបន្តថា៖សពគឺជាមនុស្សផឹកស្រាថ្នាំជាប្រចាំហើយស្នាក់នៅ ក្រោមស្ពានអាកាស ស្ទឹងមានជ័យ ជាច្រើនថ្ងៃមកហើយ៕