ព័ត៌មានសន្តិសុខសង្គម

រថយន្តធំកំពុងបើក បុរសម្នាក់បានរត់ចូលក្រោមកង់កិនស្លាប់

ភ្នំពេញ៖រថយន្តធំកំពុងបើកស្រាប់តែបុរសម្នាក់ស្ទុះរត់ចូលក្រោមកង់បណ្តាលឱ្យកិនស្លាប់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីម៉ោង១២ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះពៅ ពេជ្រ អាយុ៣៧ឆ្នាំស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ដើរតាមផ្លូវពីលិចទៅកើត ។ពេលនោះក៏មានរថយន្តធំមិនចាំលេខបើកពីកើតទៅលិច ស្រាប់តែបុររូបនោះបានរត់ចូលទៅក្រោមកង់រថយន្តផ្នែកខាងក្រោយត្រូវរថយន្តកិនស្លាប់មួយរំពេច។
បងប្អូនអ្នករត់ចូលរថយន្តកិនស្លាប់នោះបានឱ្យដឹងថា បុរសនេះមានវិបតិ្តផ្លូវចិត្តតែងតែដើរផឹកស្រាមិនធ្វើការអ្វីទេ។បន្ទាប់ពីកើតហេតុរថយន្តបានបន្តដំណើរទៅមុខបាត់។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *