ព័ត៌មានសន្តិសុខសង្គម

រថយន្តធំដឹកដំឡូង ដាច់រុឺម៉កសណ្ដោង ក្រឡាប់ចាក់ដំឡូងពេញផ្លូវ

ប៉ៃលិន៖រថយន្តធុនធំមួយគ្រឿងដឹកដំឡូងមីពេញបើកដាច់រ៉ឺម៉កសណ្តោងបណ្តាលឱ្យក្រឡាប់ចាក់ដំឡូងពេញផ្លូវតែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។
គ្រោះថ្នាក់ចរាចរណ៍បាន កើតឡើងដោយខ្លួនឯងនេះនៅត្រង់ម្តុំរង្វង់មូលគោ ភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន នារសៀលថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២២។អ្នកបើកបររថយន្តឈ្មោះ ប៊ូ សៀងហៃ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស្ទោង ឃុំចម្រើនផល ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
រថយន្តម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខខាងមុខ ពោធិ៍សាត់ 3A-1205 និងខាងក្រោយ កំពង់សោម 4A-0567 ។រថយន្តនេះពេលកំពុងបើកបានដាច់កន្ទុយសណ្តោងខាងក្រោយ ក្រឡាប់ ។ក្រោយមានគ្រោះថ្នាក់កម្លាំងជំនាញកំពុងនាំតែកុងរថយន្តទៅសាកសួរក្នុងករណីខាងលើនេះ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *