ព័ត៌មានសន្តិសុខសង្គម

មានលុយ៩០០ដុល្លារទុកទិញម៉ូតូ ចូលម៉ាស្សាកោសជួបមួយកន្លែង ពេលទៅដល់ផ្ទះវិញ មើលក្នុងកាបូបឃើញលុយក្លែងក្លាយ៨០០ដុល្លារ បង្ករភ្ញាក់ផ្អើលឆោឡោ

ភ្នំពេញ៖បុរសម្នាក់មានលុយចំនួន៩០០ដុល្លារទុកទិញម៉ូតូ ហើយក៏បានចូលកន្លែងម៉ាស្សាកោសជប់មួយកន្លែង ពេលទៅដល់ផ្ទះវិញមើលក្នុងកាបួបឃើញលុយក្លែងក្លាយ៨០០ដុល្លារ។
ករណីនេះកើតនៅហាងម៉ាស្សាយីហោ“តម្លៃ១០.០០០រៀល”ស្ថិតនៅផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៣ ខែមីនា។ បុរសរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ រូបគាត់មានលុយសុទ្ធក្នុងកាបូបចំនួន៩០០ដុល្លារទុកទិញម៉ូតូ។
ដោយមិនស្រួលខ្លួនរួបគាត់ក៏បានចូលកន្លែងម៉ាស្សាមួយកន្លែង។ក្រោយពីម៉ាស្សារួចក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះ ហើយបើកកាបូបរាប់លុយឃើញលុយក្លែងក្លាយចំនួន៨០០ដុល្លារនិងលុយសុទ្ធ១០០ដុល្លារ។ពេលនោះរូបគាត់ក៏បានត្រឡប់ទៅទីតាំងម៉ាស្សាវិញ ដោយបានដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍រដ្ឋបាលដង្កោ ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
បន្ទាប់មកកម្លាំងនគរបាលនិងអាវុធហត្ថខណ្ឌដង្កោ បានចុះសួរនាំលើស្ត្រីបម្រើការនិងម្ចាស់ហាងម៉ាស្សា រួចនាំអ្នកទាំងនោះយកទៅសាកសួរតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *