ព័ត៌មានសន្តិសុខសង្គម

រកម្ចាស់រថយន្ត២គ្រឿងគេយកមកផ្លុងចោល ៥ថ្ងៃមកហើយ ស្ថិតជាអាថ៌កំបាំង

កំពង់ធំ៖កម្លាំងអាជ្ញាធរមូលដ្ឋាន បានអំពាវនាវរកម្ចាស់រថយន្តចំនួន២គ្រឿង ដែលគេយកមកប្លុងចោលរយៈពេល៥ថ្ងៃកន្លងមកហើយ គឺស្ថិតជាអាថ៌កំបាំង។
មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា កាលពីនៅថ្ងៃទី២១ ខែមីនាប្រជាពលរដ្ឋបានរាយការណ៍ថា មានរថយន្ត២គ្រឿងត្រូវគេជិះយកមកចតទុកចោល។រថយន្តនោះប្រទះឃើញនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៤ លើផ្លូវក្រួសក្រហមពីឃុំត្រពាំងឫស្សីស្រុកសន្ទុក ទៅឃុំទំរីងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
រថយន្តទាំង២គ្រឿងនេះម៉ាកហាយឡែនឌ័រពណ៌ស បានបែកកង់ក្រោយទាំង២ ផ្លាកលេខ ភ្នំពេញ 2U-1008 និងម៉ាកស៊ីអ័រវី ពណ៌ទឹកប្រាក់ផ្លាកលេខភ្នំពេញ 2A-6453 ។រថយន្តត្រូវបានគេយកមកទុកចោលនៅកន្លែងខាងលើចំនួន៥ថ្ងៃមកហើយ ដោយមិនឃើញមានម្ចាស់មកយកឬសមត្ថកិច្ចពាក់ព័ន្ធមកពិនិត្យឡើយ។
ករណីនេះមន្ត្រីអាជ្ញាធរបានអំពាវនាវ រកអ្នកបាត់រថយន្តដែលមានភិនភាគដូចខាងលើ សូមមកទាក់ទងនគរបាលប៉ុស្តិ៍ក្រយាដើម្បីពិនិត្យលើរថយន្តទាំង២គ្រឿងនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *