ព័ត៌មានសន្តិសុខសង្គម

នាំជនសង្ស័យ០៥នាក់ទៅតុលាការ ករណីឆក់សម្ភារៈតាមទីសាធារណៈ

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមីនានេះបានបញ្ជូនជនសង្ស័យចំនួន៥នាក់ ជាមុខសញ្ញាឆក់តាមទីសាធារណ:ទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមប្រព្រឹត្តបទល្មើសត្រូវបានចាប់ជាបន្តបន្ទាប់ចំនួន៥នាក់ និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន៣គ្រឿង។ក្នុងនោះជនសង្ស័យក្នុងអំពើឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន១០ករណីយកចាត់ការតាមនីតិវិធី។
ជនសង្ស័យឈ្មោះ ឃួយគង់ម៉េង អាយុ២៤ឆ្នាំ-សានភ័ក្រ្តាអាយុ១៧ឆ្នាំ-ធីម៉េងហុងអាយុ១៧ឆ្នាំ-ចាន់ធារិទ្ធអាយុ១៦ឆ្នាំនិងឈ្មោះ លី សហភាពអាយ្១៧ឆ្នាំ។ សមត្ថកិច្ចបានបញ្ជាក់ថា អំពើលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តឆក់នេះ ជនរងគ្រោះភាគច្រើនជាស្រ្តីមានទាំងខ្មែរនិងជនជាតិបរទេស។បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ ស្ថិតក្នុងចំណាត់ការនៃតំណាងអយ្យការកំពុងសាកសួរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *