ព័ត៌មានសន្តិសុខសង្គម

បញ្ជូនអ្នកចាក់សម្លាប់មនុស្សនៅខេត្តកំពង់ឆ្នាំង ចាប់បានក្នុងខេត្តកំពង់ស្ពឺ បញ្ជូនទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចបានតាមរកជនសង្ស័យម្នាក់ ករណីចាក់សម្លាប់មនុស្ស ក្នុងខេត្តកំពង់ឆ្នាំងទៅចាប់បានដល់ខេត្តកំពង់ស្ពឺ ត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ករណីឃាតកម្មនោះនៅភូមិតាំងពោន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃ២១ ខែមីនា។ជនសង្ស័យឈ្មោះ វ៉ន រិទ្ធ អាយុ២២ឆ្នាំបានប្រើកាំបិតត្នោត ចាក់ទៅលើជនរងគ្រោះឈ្មោះ នុត សារឿនចំនួន១៥កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗហើយប្លន់យកទ្រព្យសម្បត្តិរួចគេចខ្លួនបាត់។
ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលនាយកដ្ឋានសហការជាមួយនគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវជាបន្ទាន់ដោយកំណត់បានទីតាំងជនសង្ស័យលាក់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី២២ ខែមីនាក្រុមជំនាញបានបន្តសហការជាមួយនគរបាលកំពង់ស្ពឺ ដោយឃាត់ខ្លួនជនដៃដល់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បុរសសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកំាបិតរហូតស្លាប់មែន រួចប្លន់យកនាទ្បិកា-ទូរសព្ទនិងម៉ូតូហើយជិះគេចមកខេត្តកំពង់ស្ពឺ។ ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ១គ្រឿង-នាទ្បិកាដៃ១និងទូរសព្ទ១គ្រឿងរបស់ជនរងគ្រោះ។
ក្រោយមកកម្លាំងនាយកដ្ឋាន បានប្រគល់ជនសង្ស័យនិងវត្ថុតាងឱ្យនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *