ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ចំណោម៤នាក់ ប្រើដាវកាប់គេឲ្យរបួសធ្ងន់

ពោធិ៍សាត់៖កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ចំណោម៤នាក់ករណីប្រើដាវកាប់លើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់កាលពីរសៀលថ្ងៃទី៩ ខែធ្នូ។
មន្ត្រីនគបាលបានឱ្យដឹងថា មានបណ្តឹងពីជនរងគ្រោះឈ្មោះឃឿត វ៉ាន់ឌី អាយុ២១ឆ្នាំនៅ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ក្នុងបណ្តឹងបានបញ្ជាក់ថា មុនកើតហេតុជនដៃដល់ចំនួន៤នាក់បានប្រើដាវកែច្នៃកាប់លើរូបគេបណ្ដាលឱ្យរងរបួសដៃខាងឆ្វេងដេរ១០ថ្នេរ។
បន្ទាប់ពីទទួលបានបណ្តឹងនោះផ្នែកជំនាញស្រុកបានចុះស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យបានម្នាក់ក្នុងចំណោម៤នាក់។ជនដៃដល់ឈ្មោះ វុយ សំភាស់ អាយុ២២ឆ្នាំនៅភូមិរហាលទិលខេត្តពោធិ៍សាត់។ចំណែកបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួន។
ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតដាវកែច្នៃ១-ម៉ូតូ១គ្រឿងម៉ាកវ៉េវអាល់ហ្វាគ្មានផ្លាកលេខនិងទូរសព្ទ១គ្រឿង។ជនសង្ស័យបានសារភាពថា ខ្លួនបានកាប់លើជនរងគ្រោះឱ្យរងរបួសធ្ងន់ពិតមែនព្រោះរឿងប្រចណ្ឌអតីតប្រពន្ធដែលលែងលះគ្នារួចហើយ។ក្រោយមកសមត្ថកិច្ចបានបន្តនីតិវិធីស្វែងរកចាប់បក្ខពួកបន្ថែមទៀតយកមកអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *