ព័ត៌មានសន្តិសុខសង្គម

បញ្ជូនប្តីប្រពន្ ធករណីធ្វើទារុណកម្មលើក្មេងប្រុសស្រី០២នាក់ ទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនប្តីនិងប្រពន្ធករណីធ្វើទារុណកម្មលើក្មេងប្រុសស្រីចំនួន២នាក់ រួចបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។
ករណីនេះបានកើតឡើងនៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនសង្ស័យឈ្មោះ សុខ សូដា អាយុ៥៥ឆ្នាំនិងឈ្មោះ គីម ឡេងអាយុ៤៩ឆ្នាំជាប្រពន្ធ មុខរបរលក់បាយម្ហូបនៅភូមិសង្កាត់ខាងលើ។ចំណែកក្មេងប្រុសស្រីរងគ្រោះឈ្មោះស.ប.ញ អាយុ១៨ឆ្នាំនិងឈ្មោះ ស.ច.ន អាយុ១៦ឆ្នាំ។ទាំង២នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ទទួលបានព័ត៌មានពីអង្គការមេត្រីអន្តរជាតិ កាលពីថ្ងៃទី២២ ខែមីនា កម្លាំងនគរបាលខេត្តកណ្តាលសហការជាមួយនគរបាលក្រុងតាខ្មៅ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់។ពួកគេបានប្រព្រឹត្តបទល្មើសកេងប្រវ័ញ្ចពលកម្ម និងធ្វើទារុណកម្មលើក្មេងប្រុសស្រី២នាក់។
ក្រោយឃាត់ខ្លួននិងសាកសួររួចប្តីនិងប្រពន្ធនេះ ត្រូវសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *