ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកដី បុករួចកិនអ្នកជិះម៉ូតូ អូសជាច្រើនម៉ែត្របណ្ដាលឲ្យស្លាប់

  • ភ្នំពេញ៖រថយន្តដឹកដីបើកបុកហើយកិនពីលើអ្នកជិះម៉ូតូ បណ្តាលឱ្យស្លាប់នៅផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌពោធិ៍សែនជ័យម៉ោងជាង៨ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ។
    សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ចំណែកតៃកុងរថយន្តឈ្មោះ ដុក ផល្លា អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកគុបមូល តាមផ្លូវជាតិលេខ៤ ពីលិចទៅកើត។
    ពេលនោះស្រាប់តែមានរថយន្ត បែនដឹកដីផ្លាកលេខភ្នំពេញ3C 7924 បើកតាមមហាវិថីឈ្នះឈ្នះ ពីជើងទៅត្បូងឆ្លងផ្លូវក៏បុកម៉ូតូរួចកិនអូសជាច្រើនម៉ែត្របណ្តាលឱ្យម្ចាស់ម៉ូតូជាប់ក្រោមរថយន្តបែកក្បាលស្លាប់។សមត្ថកិច្ចក៏ចាប់តៃកុងរថយន្តបានភ្លាមៗ យកទៅនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *