ព័ត៌មានសន្តិសុខសង្គម

លោក ប្រសើរ ប៉ាត់តាវី ដង្ហោយហៅរកយុត្តិធម៌ ខណៈដែលលោក កូប អាដាំ រំលោភលើកិច្ចសន្យាធ្វើឱ្យលោកខាតបង់លុយ៤២ម៉ឺនដុល្លារ និងខូចខាតកិត្តិយសយ៉ាងខ្លាំង!

លោក ប្រសើរ ប៉ាត់តាវី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ បានដឹងហើយស្វែងរកយុត្តិធម៌ខណៈដែលដៃគូសហការរបស់លោកបានរំលោភទៅលើកិច្ចសន្យាដែលនាំឲ្យលោកខាតបង់ប្រាក់ប្រមាណជាងសែសិបម៉ឺនដុល្លារនិងខូចខាតកិត្តិយសក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ លោក ប្រសើរ ប៉ាត់តាវីអគ្គនាយកក្រុមហ៊ុនមេធាវីវិនិយោគអភិវឌ្ឍអចលនទ្រព្យបានចោទប្រកាន់ទៅលើលោក កូប អាដាំ បានរំលោភទៅលើកិច្ចសន្យាព្រមព្រៀងធ្វើជាដៃគូវិនិយោគសាងសង់ផ្សារ និងសាងសង់ផ្ទះល្វែង ដែលប្រព្រឹត្តនៅភូមិកប៉ាល់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ប្រសេីរ ប៉ាតតាវី បានថ្លែងប្រាប់ (គេហទំព័រPLAnews) ថា កិច្ចព្រមព្រៀង សហការធ្វើជាដៃគូនេះលោកបានធ្វើតាំងពីអំឡុងខែធ្នូឆ្នាំ២០១៩មកម្ល៉េះ ដោយមានលោក កូន អាដ ជាម្ចាស់ដីដែលមានទំហំ១៨.៣៥៣ក្រឡា ចំណែកលោក ប្រដើរ ប៉ាតតាវី ជាអ្នកចំណាយទុនទាំងស្រុងលើការធ្វើផ្សារនិងសាងសង់ផ្ទះល្វែង ហើយនៅពេលដែលគម្រោងវិនិយោគលក់ចេញឬបែងចែកភាគលាភ សាមសិបនិងចិតសិបភាគរយ ខណៈដែលលោក កូប  អាដាំ ជាម្ចាស់ដីទទួលបានសាមសិបភាគរយ ចំណែកលោក ប្រសើរ ប៉ាត់តាវី ដែលជាអ្នកទទួលបន្ទុកចំណាយទុននិងការសាងសង់ផ្ទះល្វែងគឺទទួលភាគលាបបានចំនួនចិតសិបភាគរយ លោក ប្រសើរប៉ាត់តាវី បានបន្តថាដើមឡើយទីតាំងដីនោះគឺមានតម្លៃមួយការ៉េត្រឹមតែ១០ដុល្លាទៅ១៥ដុល្លារប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពី លោក ប្រសើរ ប៉ាតតាវី ចូលមកវិនិយោគនិងអភិវឌ្ឍន៍តម្លៃដីនៅទីតាំងសហការនោះ គឺបានឡើងដល់ទៅ១៤០ដុល្លារឯណោះ ហេតុនេះអ្វីៗបានព្រមព្រៀងគ្នាអស់ទៅហើយ ដោយរូបលោកបានអនុវត្តតាមកិច្ចសន្យាហើយចាប់ផ្តើមចាក់ដីបំពេញបឹង បង្ហាប់អស់រាប់រយឡាន ធ្វើផ្លូវប្រព័ន្ធលូនិងប្រព័ន្ធភ្លើងផ្ទាំងបានចាប់ផ្តើមបុកគ្រឹះសាងសង់ផ្ទះល្វែងសម្រាប់លក់ជូនអតិថិជនខ្លះបានទិញគម្រោងរបស់លោកស្រាប់តែនៅថ្ងៃទី១ ខែកក្កដាឆ្នាំ២០២០ លោក កូប អាដាំ ដែលជាម្ចាស់ដីបានបែកគំនិតរៀបចំផែនការចំពេលមានការបិទខ្ទប់អំឡុងពេលវិបត្ដិកូវីដ១៩ បានលួចលាក់ជាមួយគូកន បាននាំគ្នាធ្វើសកម្មភាពពុះច្រៀកដី ដែលលោកប្រសើរ ប៉ាត់តាវី បច្ចុប្បន្នកំពុងអភិវឌ្ឍន៍សាងសង់ ពុះជាឡូត៍ហើយលក់ឲ្យទៅអ្នកផ្សេងទៅវិញ ថែមទាំងដោះស្លាកផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោកថែមទៀតផង លោក ប្រសើរ ប៉ាត់តាវី បានបញ្ជាក់ថាទង្វើរំលោភកិច្ចសន្យារបស់លោក កូប អាដាំ បានធ្វើឲ្យក្រុមហ៊ុនខាតទុនវិនិយោគប្រមាណ៤២ម៉ឺនដុល្លារ លើការចាក់ដីបង្ហាប់បុកគ្រឹះធ្វើផ្សារធ្វើផ្លូវប្រព័ន្ធលូ ហើយទង្វើខ្វះការទទួលខុសត្រូវនិងរំលោភ ច្បាប់បែបនេះបានធ្វើឲ្យក្រុមហ៊ុនរបស់លោក ប្រសើរ ប៉ាត់តាវីអាប់ឱនកិត្តិយសយ៉ាងខ្លាំងនឹងក្ស័យធនតែម្តង។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *