ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យរំលោភសេពសន្តវៈលើអនីតិជនទៅតុលាការ

បន្ទាយមានជ័យ៖ផ្នែកនគរបាលជំនាញខេត្តបន្ទាយមានជ័យបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១២ឆ្នាំ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជននេះស្ថិតនៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក កាលពីរសៀលថ្ងៃទី១២ ខែសីហាឆ្នាំ២០២២។ជនសង្ស័យឈ្មោះមិន គឹមភួនអាយុ ៤២ឆ្នាំនៅភូមិឃុំខាងលើ។រីឯក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំជាសិស្ស។
លោកអធិការបានបន្តថា កាលពីថ្ងៃទី១០ខែសីហា នាយកសាលាបឋមសិក្សាបានឃើញក្មេងស្រីរងគ្រោះអង្គុយយំនៅក្បែរថ្នាក់រៀនក៏បានសួរនាំហើយនាងក៏បានប្រាប់ថា ជនសង្ស័យ ឈ្មោះមិនគឹមភួន បានចាប់នាងរំលោភចំនួន៥ដងតែបានសម្រេច៣ដងក្នុងអំឡុងឆ្នាំ២០២១រហូតដល់ឆ្នាំ២០២២នេះដោយមិនចាំថ្ងៃខែ។
បន្ទាប់មកលោកនាយកសាលាបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលហើយស្រាវជ្រាវចាប់ខ្លួនយកទៅសាកសួរ។នៅចំពោះមុខសមត្ថកិច្ចបុរសរូបនេះបានសារភាពថា ខ្លួនគ្រាន់តែបានបៀតបៀនលើកេរ្តិ៍ខ្មាស់របស់ក្មេងស្រីនោះចំនួន៣ដងប៉ុណ្ណោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *