ព័ត៌មានសន្តិសុខសង្គម

ជាងភ្លើងម្នាក់ ជិះម៉ូតូពេលយប់បុកត្រាក់ទ័រពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាម

ភ្នំពេញ៖បុរសជាងភ្លើងម្នាក់បានជិះម៉ូតូចេញពីធ្វើការពេលយប់ហើយត្រឡប់ទៅផ្ទះវិញក៏បុកត្រាក់ទ័រពីក្រោយដែលគេចតលើផ្លូវបណ្ដាលដួលស្លាប់ចោលប្រពន្ធនិងកូនស្រីម្នាក់។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២២។មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា បុរសបាត់បង់ជីវិត ឈ្មោះមិន ឆាត អាយុ៤០ឆ្នាំជាជាងភ្លើងបើកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកណ្ដាល1E-4627 នៅស្រុកកំចាយមារ ខេត្តព្រៃវែងមានប្រពន្ធនិងកូនស្រីម្នាក់អាយុ១២ឆ្នាំ។
មុនកើតហេតុជនរងគ្រោះបានចេញពីធ្វើការថែមម៉ោងពេលយប់រួចក៏ត្រឡប់ទៅផ្ទះវិញក៏បានជួបគ្រោះថ្នាក់ដោយជិះម៉ូតូបុកត្រាក់ទ័រពីក្រោយដែលគេចតលើផ្លូវបណ្ដាលឱ្យស្លាប់ភា្លម។ក្រោយមកសមត្ថកិច្ចបានចុះពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *