កំពង់ឆ្នាំង៖នគរបាលស្រុកបរិបូណ៌បានចាប់បុរសម្នាក់ក្រោយផឹកស៊ីស្រវឹងក៏បានបង្កហឹង្សាក្នុងគ្រួសារដោយយកខ្សែភ្លើងនិងអង្កត់អុសវាយប្រពន្ធនិងកូនឱ្យរងរបួស។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១២ ខែសីហាឆ្នាំ២០២២ កម្លាំងនគរប៉ុស្តិ៍រដ្ឋបាលពពេល នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានចាប់ជនសង្ស័យម្នាក់ករណីប្រើអំពើហិង្សាក្នុងគ្រួសារដោយយកខ្សែភ្លើងនិងអង្កត់អុសវាយប្រពន្ធនិងកូនឱ្យរងរបួសពេញខ្លួន។
ជនសង្ស័យឈ្មោះ យ៉ៅ សារឿន អាយុ៣១ឆ្នាំ រស់នៅភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ក្រោយទទួលបណ្តឹងកម្លាំងបានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត៕