ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចឃាត់បុរសម្នាក់ ករណីយកកាំបិតផ្គាក់កាប់ជនរងគ្រោះឲ្យរបួសធ្ងន់ នៅសង្កាត់ច្រាំងចំរេះទី១

(ភ្នំពេញ)នគរបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២២ តាមចាប់បានបុរសម្នាក់យកកាំបិតផ្គាក់ឲ្យរងរបួសធ្ងន់។មន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០០និង ៣០នាទី រំលងអធ្រាត្រនៅចំណុចផ្ទះលេខ ២២១E ផ្លូវជាតិលេខ ៥ ក្រុមទី ៣ ភូមិ ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
ករណីហិង្សាដោយចេតនានិងមានស្ថានទម្ងន់ទោស ជនសង្ស័យផឹកស្រាស្រវឹង បានយកកាំបិតផ្គាក់ពីផ្ទះ ទៅរកជនរងគ្រោះនៅផ្ទះ ខឹងជនរងគ្រោះឌឺដងកន្លងមក បានជួបជនរងគ្រោះ ជនសង្ស័យក៏យកកាំបិតផ្គាក់កាប់ជនរងគ្រោះចំនួន២កាំបិត ចំប្រអប់ដៃស្ដាំ និងឆ្វេង របួសធ្ងន់។ ស្របពេលកម្លាំងល្បាតឃើញជួយអន្តរាគមន៍ឃាត់បានជនសង្ស័យរួមទាំងវត្ថុតាងយកមុខផុសធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី។ជនសង្ស័យឈ្មោះ ជីទូច ភេទប្រុសអាយុ ៤៨ ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅផ្ទះលេខ ២២១E ផ្លូវជាតិលេខ ៥ ភូមិ ៣ សង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឫស្សីកែវ 

១/ជនរងគ្រោះឈ្មោះ សៀ ផានិត ភេទប្រុសអាយុ ២០ឆ្នាំមុខរបរកាត់សក់មានទីលំនៅភូមិគោហេ ឃុំរការកោងទី១ស្រុកមុខកំពូល ខេត្តកណ្តាល
* សំភារៈ​ដកហូតមាន៖
១-​ កាំបិតផ្គាក់១ដើមពណ៍ខ្មៅដងឈើប្រវែងប្រហែល១ម៉ែត្រ ។
-ដំណើរ​រឿង​ហេតុ៖​
នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី​ជនសង្ស័យបានផឹកស្រាស្រវឹងបានយកកាំបិតផ្គាក់ពីផ្ទះទៅរកជនរងគ្រោះនៅផ្ទះខឹងរឿងឌឺដងកន្លងមកបានជួបជនរងគ្រោះជនសង្ស័យក៏យកកាំបិតកាប់លើជនរងគ្រោះចំនួន២កាំបិតចាំប្រអប់ដៃស្តាំនិងឆ្វេងរបួសធ្ងន់ស្របពេលកម្លាំងល្បាតឃើញជួយអន្តរាគមន៍ឃាត់បានជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *