ព័ត៌មានសន្តិសុខសង្គម

រថយន្ត២គ្រឿងបុកគ្នា បណ្ដាលឱ្យអ្នកដំណើរទាំងសង្ខាងរងរបួស និងខូចខ្ទេចមួយកំណាត់មុខដូចគ្នា

ភ្នំពេញ៖រថយន្តរត់តាក់ស៊ី២គ្រឿងបានបើកបុកគ្នាពេញទំហឹងបណ្តាលឱ្យអ្នកដំណើរលើរថយន្តទាំងសងខាងរងរបួសនិងខូចខ្ទេចមួយកំណាត់មុខដូចគ្នា។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។មុនកើតហេតុគេឃើញរថយន្តម៉ាក Lexus រត់តាក់ស៊ីផ្លាកលេខភ្នំពេញ 2AQ-7986 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណដឹកអ្នកដំណើរពីខេត្តបាត់ដំបងឆ្ពោះមករាជធានីភ្នំពេញ។មកដល់កន្លែងកើតហេតុមានភ្លៀងតិចៗនិងងងិតផងនោះរថយន្តក៏ប៉ះខឿនចែកផ្លូវហើយបានរេចង្កូតជ្រុលទៅផ្លូវម្ខាងទៀត។
រថយន្ត Lexus បានបុកជាមួយរថយន្តម៉ាក Ford ផ្លាកលេខភ្នំពេញ 2BN-1940 រត់តាក់ស៊ីដូចគ្នា របស់ក្រុមហ៊ុន ហៃម៉េងហៀង ដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុពេញទំហឹងបណ្តាលឱ្យអ្នកដំណើររងរបួសទាំងសងខាងនិងខូចខ្ទេចកំណាត់ដូចគ្នា។
ចំណែកឯតៃកុងរថយន្តបង្កក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់។បន្ទាប់មកនគរបាលរាជធានីភ្នំពេញបានយករថយន្តទាំង២គ្រឿងទៅរក្សាដើម្បីដោះស្រាយ ពេលក្រោយ៕
រថយន្ត២គ្រឿងបុកគ្នាបណ្តាលអ្នកដំណើររងរបួសនិងខ្ទេចកំណាត់មុខសងខាង

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *