ព័ត៌មានជាតិ

ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់តំបន់ការពារធម្មជាតិ

(ព្រះវិហារ)÷ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់តំបន់ការពារធម្មជាតិ នីតិវិធីចងក្រងសំណុំរឿង និងតួនាទីភារកិច្ច របស់មន្រ្តីនគរបាលយុត្តិធម៌ ជូនដល់មន្ត្រីនគរបាលយុត្តិធម៌ ដោយបានសហការរវាងមន្ទីរបរិស្ថាននិង អង្គការសមាគមអភិរក្សត្វព្រៃ(WCS)ដោយមានការ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរ លោកប្រធាន អនុប្រធានការិយាល័យជំនាញចំណុះមន្ទីរ មន្រ្តីនគរបាលយុត្តិធម៌ និងមន្រ្តីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សរុបចំនួន ៤០នាក់ នៅមន្ទីរបរិស្ថានខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *