ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមកិច្ចប្រជុំចាប់ផ្ដើមនៃកម្មវិធីជាដៃគូជប៉ុន-អាស៊ានឆ្នាំ ២០២២ ដើម្បីពិភាក្សាអំពីលទ្ធភាពអនុវត្តគម្រោងទីក្រុងឆ្លាត នៅក្នុងក្រុងបាត់ដំបង

 

(បាត់ដំបង)នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំ ចាប់ផ្ដើមនៃកម្មវិធីភាពជាដៃគូជប៉ុន-អាស៊ាន ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីលទ្ធភាពអនុវត្តគម្រោងទីក្រុងឆ្លាត នៅក្នុងក្រុងបាត់ដំបង តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង (Zoom) នៅបន្ទប់ប្រជុំ B១ (Video conference) សាលាខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង លោកប្រធាន និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួននៅជុំវិញខេត្ត ព្រមទាំងក្រុមការងារភាគីជប៉ុនផងដែរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *