ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថចាប់ចិនម្នាក់ ពាក់ព័ន្ធករណីលួចលុយក្រុមហ៊ុនជាង១០ម៉ឺនដុល្លារ

កោះកុង៖កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុងបានចាប់ចិនម្នាក់ពាក់ព័ន្ធករណីលួចលុយក្រុមហ៊ុនUnion Development Group ,Ltdជាង១០ម៉ឺនដុល្កលារកាលពីរសៀលថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា៖ក្រោយទទួលបានបណ្ដឹងពីឈ្មោះ Li Yang ជនជាតិចិនតំណាងក្រុមហ៊ុនUnion Development Group ,Ltd ថា៖ឈ្មោះ Qiao Yo ជនជាតិចិនភេទប្រុស អាយុ ៣២ ឆ្នាំជាគណនេយ្យក្រុមហ៊ុនយូញៀន កាន់លិខិតឆ្លងដែនចិនលេខEF305313។
ជននេះ បានលួចប្រាក់ពីក្រុមហ៊ុនអស់ចំនួន១៣៤.៥៨៧ដុល្លារអាមេរិកកាលពីអំឡុងខែមីនារហូតដល់ខែមិថុនា ឆ្នាំ២០២១ ដែលជនសង្ស័យបានប្រព្រឹត្តនូវអាគារក្រុមហ៊ុន Union Development Group ,Ltd ស្ថិតក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ។
មន្ត្រីដដែលបានបន្តថា៖ក្រោយទទួលបានបណ្តឹងកម្លាំងជំនាញបានសហការជាមួយអាវុធហត្ថស្នាក់ការសន្តិសុខ តារាសាគរ ដឹកនាំដោយ លោកអនុសេនីយ៍ឯក រៀម រី ប្រធានស្នាក់ការ ចុះចាប់ជនសង្ស័យ ឈ្មោះ Qiao Yu មកស្នាក់ការ រួចបញ្ជូនមកការិយាល័យជំនាញកងរាជអាវុធហត្ថ ខេត្តកោះកុង ដើម្បីសាកសួរ អនុវត្តតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *