ព័ត៌មានសន្តិសុខសង្គម

កម្លាំងរដ្ឋបាលជលផលកំពង់ឆ្នាំង បន្តចុះរុះរើឧបករណ៍នេសាទខុសច្បាប់

កំពង់ឆ្នាំង៖ក្រុមមន្ត្រីរដ្ឋបាលជលផលសហការជាមួយកម្លាំងចម្រុះបានបន្តចុះរុះរើកម្ទេចចោលឧបករណ៍នេសាទខុសច្បាប់ក្នុងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។
លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឱ្យដឹងនៅថ្ងៃទី២៩ មិថុនាថា សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានសហការជាមួយគណ:បញ្ជាការឯកភាពស្រុកបរិបូណ៌បន្តចុះបង្រ្កាបបទល្មើសជលផលនៅម្តុំភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ។ក្នុងនោះកម្លាំងចម្រុះបានរុះរើរបាំងសាច់អួនចំនួន៣កន្លែងប្រវែង៣០០ម៉ែត្រ បង្គោលចំនួន៣០០ដើម-លូសាច់អួន៤មាត់-ត្រីចម្រុះមួយចំនួនលែងចូលទន្លេវិញ។
ដោយអនុវត្តតាមបញ្ជា អភិបាលខេត្ត រដ្ឋបាលខេត្តកំពង់ឆ្នាំង លោក ហ៊ូ ប៊ុនថន អភិបាលរងស្រុកកំពង់លែង បានដឹកនាំកម្លាំងចម្រុះ សរុបចំនួន៣២នាក់ ប្រើប្រាស់មធ្យោបាយកាណូត ៧គ្រឿងចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅត្រង់ប្រឡាយថ្មីនិងវាលភក់ ឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *