ព័ត៌មានជាតិ

អធិការខណ្ឌសីកែវ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខេត្តសីហា និងលើកទិសដៅខែកញ្ញាឆ្នាំ២០២២ និងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ធានខណ្ឌសីកែវ

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២២ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង, លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ។
ដោយមានការចូលរួមពី៖
-លោក-លោកស្រី អធិការរង
-លោកនាយផ្នែក
-លោកនាយប៉ុស្តិ៍
-និងមន្រ្តីនគរបាល
នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

ក្នុងដំណើរការនៃកិច្ចប្រជុំនេះ បានពិភាក្សា និងដកពិសោធន៍ការងារ ដូចខាងក្រោម៖
១-ការងារអន្តោប្រវេសន៍
២-ការងារសេនាធិការ
៣-ការងារល្បាតពួនស្ទាក់ បង្ក្រាប ទាប់ស្កាត់បទល្មើសព្រហ្មទណ្ឌ
៤-ការងារបង្ក្រាបបទល្មើសគ្រឿងញៀន
៥-ការងារសណ្តាប់ធ្នាប់សាធារណៈ
៦-ការងារសន្តិសុខ
៧-ការងារបម្រើសាធារណៈ ជាពិសេសការងារចុះជំរុញផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាជន
៨-និងការងារផ្សេងៗ ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ជូនមន្រី្តនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចំនួន ០៤រូប ក្នុងនោះ ប្រកាសផ្ទេរភាកិច្ច និងតែងតាំងមុខតំណែង អធិការរង ចំនួន ០២រូប និងបំពាក់ឋានន្តរសក្កិថ្នាក់អនុសេនីយ៍ ចំនួន ០២រូប ផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *