ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុករថយន្តដឹកថ្មពីក្រោយ បណ្ដាលឱ្យដួលស្លាប់មួយរំពេច

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ក៏ជ្រុលបុករថយន្តដឹកថ្មពីក្រោយពេញទំហឹង បណ្ដាលឱ្យដួលស្លាប់មួយរំពេច។ហេតុការណ៍នេះបានកើតឡើងនៅម្តុំស្ពានអាកាសផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា។

សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា បុរសរងគ្រោះបាត់បង់ជីវិតឈ្មោះ ម៉េង ហ៊ុយ អាយុ២៣ឆ្នាំជាអ្នកជួយលក់គ្រឿងបន្លាស់រថយន្តឱ្យគេនៅភ្នំពេញ កន្លែងកំណើតភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ មុនកើតហេតុគេឃើញរថយន្តដឹកថ្មផ្លាកលេខភ្នំពេញ3E-7255 បើកតាមផ្លូវជាតិលេខ៤ពីលិចទៅកើត។

មកដល់កន្លែងខាងលើរថយន្តក៏បានឈប់។ ពេលនោះមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមផ្លាកលេខពោធិ៍សាត់1B-7757 មកពីក្រោយក្នុងល្បឿនលឿនបានបុករថយន្តដឹកថ្មនោះពីក្រោយពេញទំហឹង បណ្ដាលឱ្យដួលស្លាប់ភ្លាម។គ្រានោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានមកពិនិត្យរួចយករថយន្តនិងម៉ូតូទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ហើយបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *